បើសិនអូនជាសង្សារបង


មិនថាពេលណាចិត្តបងតែងនឹកគិតដល់អូន
ចង់នៅក្បែរស្រីចង់ជួយអូនឲ្យផុតគ្រោះភ័យ
ពេលឃើញអូនយំបងបារម្ភហើយអាណិតថ្លៃ
បងនឹងចាំនិស្ស័យថែអូន

បើសិនបងជាសង្សារស្រី មិនធ្វើឲ្យថ្លៃស្រក់ទឹកភ្នែកឡើយស្ងួន 
បងស្អប់គេនោះ ចិត្តមិនស្មោះតែងធ្វើបាបអូន
អូនឈឺចាប់ ព្រោះតែគេនោះក្បត់ចិត្តស្នេហ៍ពៅ

ជូតទឹកភ្នែកឲ្យឆាប់អស់ណាថ្លៃ
ស្នេហ៍គ្មានរស្មី អូនកុំនៅសង្ស័យ
គួរតែបំភ្លេចគេទៅ អូនត្រូវសាងជីវិតជាថ្មី
កុំចាំអីស្នេហ៍ក្បត់

មានបងម្នាក់ស្ម័គ្រចិត្តស្រលាញ់អូន
បងមិនចង់ឃើញស្ងួន នៅយំសែនកំសត់
អូនឈប់ឃាត់ចិត្តក្បត់គេទៀតទៅ
មិនថាពេលណាចិត្តបងតែងនឹកគិតដល់អូន
ចង់នៅក្បែរស្រីចង់ជួយអូនឲ្យផុតគ្រោះភ័យ
ពេលឃើញអូនយំបងបារម្ភហើយអាណិតថ្លៃ
បងនឹងចាំនិស្ស័យថែអូន

បើសិនបងជាសង្សារស្រី មិនធ្វើឲ្យថ្លៃស្រក់ទឹកភ្នែកឡើយស្ងួន 
បងស្អប់គេនោះ ចិត្តមិនស្មោះតែងធ្វើបាបអូន
អូនឈឺចាប់ ព្រោះតែគេនោះគេក្បត់ស្នេហ៍ពៅ

ជូតទឹកភ្នែកឲ្យឆាប់អស់ណាថ្លៃ
ស្នេហ៍គ្មានរស្មី អូនកុំនៅសង្ស័យ
គួរតែបំភ្លេចគេទៅ អូនត្រូវសាងជីវិតជាថ្មី
កុំចាំអីស្នេហ៍ក្បត់

មានបងម្នាក់ស្ម័គ្រចិត្តស្រលាញ់អូន
បងមិនចង់ឃើញស្ងួន នៅយំសែនកំសត់
អូនឈប់ឃាត់ចិត្តក្បត់គេទៀតទៅ