ស្រលាញ់មនុស្សម្នាក់ខុសដែរ?

ពិតមិនចង់បាត់បង់អូនទើបបងមិនហ៊ានថាស្នេហ៍
ខ្លាចមាសមេអូនស្អប់ហើយ ប្រែសូមបែកទៅជាមិត្ត
តែថ្ងៃនេះហាមចិត្តលែងបានខុសប៉ុណ្ណាក៏បងឈប់គិត
ប្រាប់វមិត្រ មួយម៉ាត់ថាបងស្រលាញ់អូន
 
អូនខឹងបងឬក៏ស្អប់ ទើបបញ្ចប់ទៅបែបនេះ 
នៅម្នាក់ឯងទ្រូងស្ទើរប្រេះ  អង្គុយសម្រក់ទឹកភ្នែក 
ដឹងមុនហើយមិនអាចទៅរួច តែលួចស្នេហ៍គេឈឺចាប់ពេក
សល់ទឹកភ្នែកច្រៀងកាត់ទ្រូងរហែកព្រោះអូន 
 
អូននៅទីណាដឹងទេបងយំ​ ចិត្តក្រៀមក្រំ ព្រោះបាត់បង់ស្ងួន
អារម្មណ៍បងលែងនៅជាប់ខ្លួន បងខ្លាចជាមនុស្សម្នាក់ឆ្ងួតហើយ
តើខុសត្រង់ណាគ្រាន់តែស្នេហ៍អូន ម្តេចក៏ស្ងួនមិនយល់ចិត្តស្នេហ៍
ស្រលាញ់មនុស្សម្នាក់ខុសដែរ​ តើមែនដែរទេ?
 
បើស្រលាញ់មនុស្សម្នាក់ខុសឲ្យបងសុំទោស